Wednesday, January 13, 2010
ចេក
នេះជាដើមចេក ដែលកំពុង ចេញ ផ្លែ គីវាមានច្រើន ស្និតណាស់ ។ ដើមចេកវាមានប្រយោជន៏ ច្រើនបើ យើងរៀបរាប់ទៅដូចជា ដើម នៅខ្ចី អាចកាប់ស្លរដ៏ នៅពេលធំបន្តិច ស្លឹកវា គេយក វេចនំ ច្រើនប្រភេទ ដូចជានំអន្សម នំញម នំបត់ នំកន្សែង នំស្លឹកស្រស់ នៅពេលធំមែនទែនទៅ វានិងចេញផ្លែដូចដែលយើង បានឃើញនេះតែម្ដង។បើនិយាយពីប្រយោជន៏នែផ្លែ វាក៏មានច្រើនយ៉ាងដែល ផ្លែខ្ចី យើងកាត់ចុចប្រហុក ដល់វាទំអាចបរិភោគបានយ៉ាងឆ្ងាញ់ ម្យ៉ាងផ្លែវានេះ បើវាទំយើងអាចវិចនំបាន ទំយកធ្វើជាចេកដំណាប់ បានហើយអាចយកទៅចៀនបាន។ បើនៅពេលមានពិធីបុណ្យផ្សេងៗ យើងអាចយកទៅចូល បុណ្យបាន។ និយាយឲចំនៅពេលយើងដើរលេង ពេលយើងខ្លាន យើងអាចទិញចេកចៀន បរិភោគបាន។បើយើងដើរតាមផ្សារយើងឃើញមានគេលក់ចេកឆាប ចេកឆាបនេះយើងអាច ទិញសំរាប់ញ៉ាំឫ សំរាប់កម្មវិធីផ្សេងៗ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment